
មើលរូបនេះហើយ អ្នកទាំងអស់គ្នាណាដែលធ្លាប់មើល Spot ឃោសនាសេវា Roaming របស់ MobiTel ច្បាស់ជាចាំមុខបុរសម្នាក់នៅខាងស្តាំដៃនៃរូបខាងលើនេះហើយមែនទេ? កំពុងញញឹមរកស្នេហ៍យ៉ាងពព្រាយនេះជា រតនា មហាមិត្តខ្ញុំ។
ខ្ញុំភ្ញាក់ពភ្រើត ពេលបានឃើញរូបអាសម្លាញ់ច្រលើមបស់ខ្ញុំមួយនេះ នៅលើគេហទំព័រ CELLCARD កាលពីព្រឹកមិញ។ កាលពីនៅស្រុកខ្មែរ រតនាធ្លាប់ប្រាប់ម្តងដែរថា វាទើបតែបានថតឃោសនាថ្មីមួយទៀតឲ្យ MobiTel។ ខ្ញុំចេះតែចាំមើលដែរ តែមិនឃើញចេញសោះ។ តែឥឡូវឃើញហើយ មានអីឡូយណាស់ដែរតា៎ លោកបងខ្ញុំ។ ទៅដល់ណា ក្នុងហើយនឹងក្រៅទូរទស្សន៍ ពព្រាយជានិច្ច។
អបអរសាទរ លោកមហាមិត្ត! សូមឲ្យមិត្តបានជោគជ័យជាដរាប។
Picture courtesy of Cellcard
