Musing from the City of a Thousand Lakes

4 Generations of Cambodian Riel

In Cambodia, Riel on Wednesday, October 24, 2007 at 1:09 AM

Kingdom of Cambodia (1956-1970)

Khmer Republic (1970-1975)

People’s Republic of Kampuchea (1979-1989)

State of Cambodia (1989-1993)

  1. Thanks for sharing.

  2. ដល់ក​ម៉ា​រយៈ​នឹង​ពួយ​សុទ្ធ​តែ​រឿង​លុយ​ណ៎ បង​ធំ​យើង!

  3. ក្នុង​សម័យ​ខ្មែរ​ក្រហម, បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្ត្រាចារ្យ ដៀប​ សុផល, គាត់​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ថា នៅ​មាន​ក្រដាស​ប្រាក់​ដែល​បោះ​ពុម្ព​រួច​តែ​មិន​ទាន់​ឲ្យ​ប្រើ​ប្រាស់ តែ​ផែនការ​ដែល​នឹង​ដាក់​លុយ​ឲ្យ​ប្រើ​នោះ ក៏​ត្រូវ​បរាជ័យ? (ព្រោះ វន វ៉េត ស្លាប់?) ខ្ញុំ​គិត​ថា បើ​បង​ប្រុស​ស្វែង​រក ក៏​ប្រហែល​ជា​ជួប​មិន​ខាន! អរគុណ​ចំពោះ​ការ​ចែក​រំលែក!

  4. ខ្ញុំ​មិន​ឆ្ងល់​ទេ​តាភាក់ បង​ធំ​យើង​​ខំ​ស្រាវជ្រាវ​ពី​រឿង​លុយ​ចឹង យើង​សប្បាយ​ចិត្ត​​ទុក​ឲ្យ​ហើយ​ទៅ តាភាក់ :D ។ លុយ​ក្នុង​របប​ពល ពត ខ្ញុំ​ធ្លាប់​ឃើញ​តើ ។

  5. wow this is nice… hey.. btw, here are my collections that i got from my parent’s teacher. Prof. Ros Vantha. http://flickr.com/photos/phadora/sets/72157602634191753/
    i’m sure you guys will love it. :P

  6. ហាហាហា… នាំគ្នាអរទៅ! ជិតបានយកលុយអស់ហ្នឹង ទៅបោះចែកគ្នាចាយហើយ។ ហាហាហា..

    និយាយចឹង ខ្ញុំទើបតែរកឃើញគំរូក្រដាសប្រាក់សម័យខ្មែរក្រហម។ បងប្អូន អាចបើកមើលបានតាមរយៈតំណនេះ៖
    http://www.davidbarber.org/Japan/D2000J2001/Winter%20break/Cambodia/khmermoneyrest.jpg

  7. យាយចឹង​អាប្រភេទក្រដាស១០០០រៀល និង២០០០រៀល ដែលបោះក្នុងសម័យរដ្ឋកម្ពុជា​នឹង​ថ្វីត្បិតតែបោះចេញមែន តែមិនបានដាក់ឲ្យប្រើប្រាស់ទេ

  8. ខ្ញុំក៏មិនដែលបានឃើញដែរ។ មិនដឹងហេតុអី បានជាគេបោះហើយ មិនឲ្យដាក់ប្រើ។

  9. ប្រហែល​ជា​មក​ពី​ក្រដាស​ហ្នឹង​ធំ​ពេក ពិបាក​ចាយ​ទេ​ដឹង ? :D

  10. អរគុណ​ណាស់​បង​មង្គល!

  11. ប្រហែលដឹងបឿន! ធំពេក ដាក់មិនចូលកាបូប!

    មិនអីទេ រ៉េនណា! បងរីករាយនឹងចែកចាយអ្វីដែលបងដឹង ជូនគ្រប់គ្នាជានិច្ច។ ​:)

  12. មិនមែន​ទេ។ ព្រោះ​ប្រភេទ​ក្រដាស​៥០ រូបព្រហ្ម​ធំ​ជាង​នឹង​ឆ្ងាយ​ណាស់។ តាម​ខ្ញុំ​វិភាគ​គឺ​ដោយ​ហេតុ​ស្រុក​ខ្មែរ​ពេល​នោះ​ស្ថិតក្នុងសម័យ​អន្តរកាល។ ក្រដាស​ប្រាក់​ប្រភេទថ្មី​មាន​ថែម​ទាំង​ដាក់រូប​សម្ដេចសីហនុ​ទាំង​ការចរចា​មិនទាន់​បាន​ចប់សព្វគ្រប់នៅ​ឡើយ។ កាលណា​ដាក់​ប្រភេទ​ក្រដាស​ប្រាក់​ប្រភេទនេះ​ចរាចរ​ក្នុង​ទីផ្សារ​អាច​នឹង​មាន​បញ្ហា។ នេះ​តាម​ខ្ញុំ​គិត។

  13. ខ្ញុំសូមយល់ស្រប។ វាជាការពិតណាស់ ដែលកាលពីសម័យនោះ ប្រទេសយើងនៅមានបញ្ហារកាំរកូស មិនទាន់ដោះស្រាយរួចស្រេចនៅឡើយ ទាំងជាមួយភាគីរដ្ឋកម្ពុជា ព្រះមហាក្សត្រ និង ខ្មែរក្រហម។ តែទោះយ៉ាងណាក្តី វាគួរឲ្យស្តាយដែរ ដែលរដ្ឋយើងបានចំណាយលុយបោះពុម្ពក្រដាសប្រាក់ទាំងនេះ ហើយទុកវាចោលមិនបានប្រើ!

  14. ខ្ញុំ​នៅ​ចាំ​ក្រដាស់​មួយ​រៀល​ពណ៌​លឿង​ហ្នឹង​បាន​! ធ្លាប់​ចាយ​! កាល​ហ្នឹង​បើ​បាន​កាន់​ក្រដាស់​ ៥០​រៀល​ ក្រហម​នោះ​វិញ​កាលីព​អត់​ទាស់!

  15. ប្រហែល​ជា​អីចឹង​មែន​ហើយ !

  16. ខ្ញុំ​កើត​ទាន់​សម័យ​People’s Republic of Kampuchea 1989 ដែរ​តើ! ចាំ​បាន​ថា​កាល​ហ្នឹង​ទិញ​មី​ម៉ា​កញ្ចប់​តម្លៃ​២០​រៀល … តែ​មក៍​ដល់​បច្ចុប្បន្ន​អា​មី​ហ្នឹង​លែង​មាន​លក់​ហើយ! បើ​មាន​ក៏​ប្រហែល​ថ្លៃ​១០០រៀល​ដែរ! :)

  17. ចង់និយាយពីមី ដាណាហ្វូដមែនទេ? កាលសម័យហ្នឹង មីហ្នឹងឡូយជាងគេហើយ!

  18. នៅ​ចាំ​បាន​ថា កាល​ជំនាន់​ប៉ា​ម៉ាក់​របស់​រ៉េនណា​រៀបការ, នៅ​ចង​ដៃ​លុយ ជំនាន់ ៨៩ ដល់ ៩៣ ដែរ! ហើយ​ក៏​សល់​ច្រើន​ដែរ តែ​រពឹស​អី កាល​ពី​តូច យក​ទៅ​លេង​អស់! សព្វ​ថ្ងៃ​នៅ​សល់​ប៉ុន្មាន​សន្លឹក​ដែរ តែ​មិន​ឃើញ​មាន​បង្ហាញ​នៅ​ទី​នេះ​ទេ…

  19. មិន​ស្គាល់​ឈ្មោះ​ទេ តែ​ចាំ​ថា​សំបក​កញ្ចប់​មី​ហ្នឹង​មាន​រូប​កែវ​ធំ​មួយ។

  20. ខ្ញុំភ្លេចបាត់ទៅហើយថា មានរូបអីនៅលើសំបកមី។ គ្រាន់តែចាំថា មីហ្នឹងជាមីខ្មែរ មានកញ្ចប់ធ្វើពីក្រដាស ហើយមានរសជាតិឆ្ងាញ់គួរសមដែរ។

  21. ពណ៌លឿង​រូប​ភ្លៅមាន់ មីដាណាហ្វូដ ធ្វើនៅក្បាលថ្នល់

  22. ហ្នឹងៗ! ពណ៌​លឿង ឈ្ងុយ​ឈ្ងៀម​ឆ្ងាញ់​ណាស់…

  23. I reckon the old currency looks better than the current one.

  24. មិនមានឃើញលុយសម៌យខែ្មរក្រហម ប៉ុន្តែអ្នកអាចមើលឃើញ នេះជារូបភាពក្រដាល់ប្រាក់សម័យខែ្មរក្រហម http://krtrial.info/imagegallery/index.php?language=khmer&imgcat_id=17

  25. ពិតជាពូកែរក្សាទុកមែន

  26. here are some of the banknotes in my collection :) pretty much every single signature variety there is along with counterfeits, specimens, proofs, replacement notes etc